សារពីព្រឹទ្ធបុរសមហាវិទ្យាល័យ
វិស័យទេសចរណ៍និងបដិសណ្ឋារកិច្ចត្រូវបានរដ្ឋាភិបាលចាត់ទុកជាវិស័យអាទិភាពដើរតួជា “មាសបៃតង” រួមចំ៉ណែកដល់ការអភិឌ្ឍនសេដ្ឋកិច្ច សង្គមតាមរយៈការបង្កើតនិងបង្កើនឱកាសការងារ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋដោយផ្ទាល់និងប្រយោល ដែលជម្រុញការនាំចេញនៅនឹងកន្លែង។ ក្នុងនោះយើងខ្ញុំបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ តាមរយៈជម្រុញនិងបណ្តុះបណ្តាលជំនាញថ្មីបន្ថែមដល់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ដែលជាតម្រូវការទីផ្សារទេសចរណ៍ទាំងបរិមាណនិងគុណភាព។
តាមរយៈនេះ ខ្ញុំបាទសូមលើកទឹកចិត្តដល់សិស្សនិស្សិតនិងសាធារណជនទាំងអស់ចាប់អារម្មណ៍និងឆ្លៀតឱកាសចូលរួមសិក្សាលើមុខជំនាញទេសចរណ៍និងបដិសណ្ឋារកិច្ច ព្រមទាំងជំនាញសិល្បៈនៃការចម្អិនម្ហូបអារហារដែលជាផ្នែកមួយនៃ Food & Beverage ដើម្បីបង្កើនកម្រិតជីវភាពរស់នៅនិងពង្រីកសេវាទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែប្រសើរឡើង ។
អត្ថប្រយោជន៍
- សិក្សាជាមួយសាស្ត្រាចារ្យដែលបញ្ចប់ការសិក្សាពីបរទេសនិងមានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងក្រុមហ៊ុនទេសចរណ៍ មគ្គុទេសក៏ទេសចរណ៍ សណ្ឋារគារ និងភោជនីយដ្ឋាន ។
- សិក្សាផ្តោតលើទ្រឹស្តី ៣០% និងអនុវត្តជាក់ស្តែង ៧០% ។
- បន្ទប់ទ្រឹស្តីនិងអនុវត្តបំពាក់ដោយឧបករណ៍សម្ភារទំនើប ។
- កម្មវិធីសិក្សាស្របតាមតម្រូវការទីផ្សារការងារជាតិនិងអន្តរជាតិ។
- អំឡុងពេលសិក្សា និស្សិតនឹងមានកន្លែងចុះកម្មសិក្សាការងារនៅតាមសណ្ឋារគារ ភោជនីយដ្ឋាន និងក្រុមហ៊ុនទេសចរណ៍ល្បី។
- និស្សិតនឹងធ្វើដំណើរទស្សនកិច្ចសិក្សា ២ដងក្នុង១សប្តាហ៍។
- បន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតមានឱកាសទទួលបានការងារធ្វើដោយទទួលបានប្រាក់បៀវត្សរ៍សមរម្យតាមរយៈមហាវិទ្យាល័យផ្ទាល់។
- និស្សិតអាចស្នាក់នៅអន្តេវាសិកដ្ឋានរបស់វិទ្យាស្ថាន ដោយបង់ថ្លៃស្នាក់នៅក្នុងតម្លៃពិសេសបំផុត។
- និស្សិតអាចស្នាក់នៅអន្តេវាសិកដ្ឋានរបស់វិទ្យាស្ថាន ដោយបង់ថ្លៃស្នាក់នៅក្នុងតម្លៃពិសេសបំផុត។
ឆ្នាំសិក្សា | ឆមាស | មុខវិជ្ជា |
---|---|---|
ឆ្នាំទី២ | ឆមាសទី១ |
|
ឆមាសទី២ |
|
|
ឆ្នាំទី៣ | ឆមាសទី១ |
|
ឆមាសទី២ |
|
|
ឆ្នាំទី៤ | ឆមាសទី១ |
|
ឆមាសទី២ |
|
ឆ្នាំសិក្សា | ឆមាស | មុខវិជ្ជា |
---|---|---|
ឆ្នាំទី១ | ឆមាសទី១ |
|
ឆមាសទី២ |
|
|
ឆ្នាំទី២ | ឆមាសទី១ |
|
ឆមាសទី២ |
|
គ្រប់គ្រងទេសចរណ៍និងបដិសណ្ឋារកិច្ច
បរិញ្ញាបត្រ (៤ឆ្នាំ)
សិល្បៈនៃការចម្អិនអាហារ
បរិញ្ញាបត្ររង (២ឆ្នាំ)
ផលិតកម្មម្ហូបអាហារនិងភេសជ្ជៈ
សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ (១ឆ្នាំ)
ជំនាញធ្វើនំ
វិញ្ញាបនបត្រវិជ្ជាជីវៈ (៦ខែ)
ជំនាញក្រឡុកស្រា
វិញ្ញាបនបត្រវិជ្ជាជីវៈ (៦ខែ)
ជំនាញក្រឡុកស្រា
វិញ្ញាបនបត្រវិជ្ជាជីវៈ (៦ខែ)
ជំនាញធ្វើបង្អែម
វិញ្ញាបនបត្រវិជ្ជាជីវៈ (៦ខែ)
Phat Yuth
College officials
Phat Yuth
College officials
បន្ទាប់ពីនិស្សិតបញ្ចប់ការសិក្សានឹងក្លាយខ្លួនជា៖
- ថ្នាក់ដឹកនាំ បុគ្គលិក ស្ថាប័នរដ្ឋ ផ្នែកទេសចរណ៍
- ម្ចាស់និងនាយកគ្រប់គ្រងក្រុមហ៊ុនទេសចរណ៍
- អ្នកជំនាញកក់និងលក់សំបុត្រយន្តហោះ (Airline Tecketing)
- អ្នករៀបចំដំណើរកំសាន្តប៉ិនប្រសព្វ (Tour Operator)
- មគ្គុទេសក៏ទេសចរណ៍ និងអ្នកដឹកនាំភ្ញៀវក្នុងស្រុកនិងក្រៅស្រុក (Tour Guide)
- ប្រធានគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍ និងកសិទេសចរណ៍
- ម្ចាស់សណ្ឋារគារ រីស៊ត និងអាជីវកម្មសណ្ឋារគារ
- នាយកប្រតិបត្តិ និងគ្រប់គ្រងលើសណ្ឋារគារ និងភោជនីយដ្ឋាន
- អ្នកគ្រប់គ្រងសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ
- អ្នកគ្រប់គ្រងការិយាល័យជួរមុខ (Front Office) និងគេហកិច្ច(Housekeeping)ក្នុងសណ្ឋារគារ
- លោកស្រី ហេង ចរិយា (092 959585)
- លោក ហ៉ីង ថាវ៉ាត់ (096 363 2278/097 888 4736)